Phearak_km_num_text_reg/03/27.txt

1 line
992 B
Plaintext

\v 27 អំបូរទាំងនេះមកពីលោក​កេហាត់ គឺអំបូររបស់លោក​អាំរ៉ាម អំបូររបស់លោក​យីតសារ អំបូររបស់​លោកហេប្រូន និង​អំបូររបស់​លោកអ៊ូ‌ស៊ាល។ អំបូរទាំងអស់នេះ មកពីអំបូរលោកកេហាត់។ \v 28 ប្រុសៗទាំងអស់មានចំនួន ៨ ៦០០ នាក់ គឺរាប់ចាប់ពីអាយុមួយខែឡើងទៅ ដើម្បីមើលថែរបស់ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ \v 29 គ្រួសារដែលមកពីពូជពង្សរបស់លោកកេហាត់ ត្រូវបោះជំរំនៅប៉ែកខាងត្បូងនៃព្រះពន្លា។