Phearak_km_num_text_reg/03/03.txt

1 line
1.4 KiB
Plaintext

\v 3 ទាំងនេះ​គឺជា​ឈ្មោះ​កូន​ប្រុសៗ​របស់​លោក​អើរ៉ុន គឺជាអ្នកដែល​ត្រូវបាន​តែង‌តាំង​ឲ្យ​បម្រើក្នុង​មុខងារ​ជា​បូជា‌ចារ្យ។ ប៉ុន្តែ លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវបាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ក្នុង​ពេលដែល​អ្នក​ទាំងពីរ​យក​ភ្លើង​ដែលមិនអាចទទួលយកបានចូល​ទៅ​ថ្វាយដល់​ព្រះ‌អម្ចាស់ នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ។ \v 4 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ​គ្មាន​កូន​ប្រុស​ទេ ដូច្នេះ មានតែលោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារទេ ដែលបម្រើក្នុងមុខងារ​ជា​បូជា‌ចារ្យ ជាមួយលោក​លោក​អើរ៉ុន ជា​ឪពុករបស់ពួកគេ។