Phearak_km_num_text_reg/01/01.txt

1 line
1.5 KiB
Plaintext

\c 1 \v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេនៅក្នុងត្រសាលប្រជុំនៅទីរហោស្ថានភ្នំស៊ីណាយ។ ការនេះបានកើតឡើងនៅថ្ងៃទីមួយនៃខែទីពីរ នៅក្នុងអំឡុងឆ្នាំទីពីរបន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីទឹកដីអេស៊ីប។ ព្រះអម្ចាស់បានមានបន្ទូលថា៖ \v 2 «ចូររាប់ចំនួនបុរសជនជាតិអ៊ីស្រាអែលទាំងអស់តាមអំបូរនីមួយៗ និងគ្រួសាររបស់ឪពុកពួកគេ។ ចូររាប់ពួកគេតាមឈ្មោះ។ ចូររាប់ប្រុសៗទាំងអស់ បុរសម្នាក់ៗ។ \v 3 គឺអ្នកដែលមានអាយុម្ភៃឆ្នាំ និងចាស់ជាង។ ចូររាប់មនុស្សទាំងអស់ដែលអាចប្រយុទ្ធបាន ដូចជាទាហានរបស់អ៊ីស្រាអែល។ អ្នក និងអ៊ើរ៉ុនត្រូវកត់ត្រាចំនួនបុរសនៅក្នុងអង្គភាពរបស់ពួកគេ។