\v 78 នៅថ្ងៃទីដប់ពីរ លោក​អហ៊ី‌រ៉ា ដែលជា​កូន​របស់​លោក​អេណាន ត្រូវជា​មេ​ដឹក​នាំ​របស់​កូន​ចៅ​ណែប‌ថាលី បានថ្វាយយញ្ញបូជារបស់គាត់។ \v 79 យញ្ញបូជារបស់គាត់មានថាសប្រាក់មួយទម្ងន់​១៣០សេកែល និងចាន​គោម​ប្រាក់មួយ​ទម្ងន់ចិតសិបសេ​កែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធមកថ្វាយ។ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយធញ្ញជាតិ។ \v 80 គាត់ក៏បានប្រគល់​ចានមាសដែលមានទម្ងន់ដប់​សេកែល ដាក់​ពេញ​ដោយ​កំញានផងដែរ។