\v 11 នៅឆ្នាំទីពីរ នៅក្នុងខែទីពីរ នៅថ្ងៃទីម្ភៃនៃខែនោះ ពពកបានហើរឡើងពីព្រះពន្លានៃសម្ពន្ធមេត្រី។ \v 12 ប្រជាជនអ៊ីស្រាអែលបានបន្តចេញដំណើរពីទីរហោស្ថានស៊ីណាយ។ ពពកបានឈប់នៅទីរហោស្ថានប៉ារ៉ាន។ \v 13 ពួកគេបានចាប់ផ្តើមធ្វើដំណើរលើកដំបូងរបស់ពួកគេ តាមសេចក្តីបង្គាប់ដែលព្រះជាម្ចាស់បានប្រទានមកតាមរយៈលោកម៉ូសេ។