\v 14 ប្រសិន​បើ​មាន​ជន​បរទេស​កំពុង​​ស្នាក់​នៅ​ជា​មួយអ្នករាល់គ្នា​ឬ​អ្នក​ណា​ដែល​រស់​នៅ​ជាមួយ​អ្នក​រាល៉​គ្នា​ច្រើន​ដំណរមកហើយ គេ​ត្រូវ​ថ្វាយ​តង្វាយ​ដែល​ធ្វើ​ដោយ​ភ្លើងដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ព្រះអម្ចាស់ នោះ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដែរ។ \v 15 ត្រូវ​មាន​ច្បាប់តែមួយ​សម្រាប់​សហគមន៌ និង​សម្រាប់​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ជាច្បាប់​ដែលមិន​ប្រែប្រូល​សម្រាប់​កូន​​ចៅ​របស់​អ្នក​រាល់​គ្នា​នៅគ្រប់​ជំនាន់​តទៅ។ អ្នករាល់​គ្នា​ធ្វើយ៉ាង​ណា នោះ​អ្នកធ្វើ​ដំណើរ​ដែលស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ក៏ត្រូវ​ធ្វើ​​យ៉ា​ងនោះ​ដែរ​។ ពួកគេ​​ត្រូវ​តែ​ប្រព្រឹត្តិដូច​អ្នក​​រាល់​គ្នា​ប្រព្រឹត្តិ​នៅចំពោះ​ព្រះអម្ចាស់ដែរ។ \v 16 ត្រូវ​មាន​ច្បាប់តែ​មួយ​ និង​បញ្ញត្តិ​តែមួយ​សម្រាប់​អ្នករាល់​គ្នា​ និងសម្រាប់​ជនជបរទេស​ដែល​ស្នាក់​នៅ​ជាមួយ​អ្នករាល់គ្នា»។