\v 22 ប្រសិនបើ ពពកស្ថិតនៅលើព្រះពន្លាពីរបីថ្ងៃ មួយខែ ឬមួយឆ្នាំ ឬនៅយូរប៉ុណ្ណាក្តី ប្រជាជនអ៊ីស្រាអែលនាំគ្នាបន្តបោះជំរំនៅទីនោះ មិនចេញដំណើរឡើយ។ ប៉ុន្តែ នៅពេលពពកហើរឡើង ពួកគេក៏រៀបចំចេញដំណើររបស់ពួកគេទៀត។ \v 23 ពួកគេបានបោះជំរំតាមបង្គាប់របស់ព្រះអម្ចាស់ ហើយពួកគេចេញដំណើរតាមបង្គាប់របស់ព្រះអង្គ។ ពួកគេបានស្តាប់បង្គាប់តាមបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានតាមរយៈលោកម៉ូសេ។