\v 7 លោក​បាឡាម​ក៏ចាប់ផ្តើម​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្ដាសា​​យ៉ាកុបឲ្យ​​យើង! កេបានប្រាប់ទៀតថា៖ ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល! \v 8 តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល ព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត? តើ​ឲ្យ​ខ្ញុំ​រារាំង​​​អ្នក​ដែលព្រះ‌អម្ចាស់​មិនរារាំង​ដូច​ម្ដេច​បាន?