\v 18 យើងបានយកពួកលេវីពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ជំនួសឲ្យកូនច្បងទាំងអស់។ \v 19 យើងបានប្រគល់ពួកលេវីទុកជាអំណោយដល់លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ យើងបានយកពួកគេចេញពីចំណោមប្រជាជនអ៊ីស្រាអែល ដើម្បីធ្វើការជំនួសប្រជាជនអ៊ីស្រាអែលនៅក្នុងត្រសាលនៃការជួបជុំ។ យើងបានប្រគល់ពួកគេទុកដូចជាតង្វាយលោះបាបសម្រាប់ប្រជាជនអ៊ីស្រាអែល ដើម្បីកុំឲ្យមានគ្រោះកាចណាមួយអាចធ្វើទុក្ខដល់ប្រជាជន នៅពេលពួកគេចូលមកជិតទីបរិសុទ្ធ»។