\v 21 បន្ទាប់មក​ជនជាតិ​អ៊ីស្រា​អែលបានបានបញ្ជូនអ្នក​​នាំសារ​ទៅ​ជួបស៊ីហ៊ុនស្ដេចជនជាតិ​អាម៉ូរី ឲ្យទូលស្ដេចថា៖ \v 22 «សូម​​អនុញ្ញាត​ឲ្យយើងខ្ញុំដើរ​ឆ្លងកាត់ស្រុក​របស់​​ព្រះ​អង្គផង។ ពួក​យើងនឹងមិន​ងាក​មើល​ស្រែ​ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពី​អណ្ដូងរបស់ព្រះ​​អង្គដែរ គឺពួកយើងនឹងដើរតាម​ផ្លូវធំរបស់​ស្ដេច​ រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុក​របស់​​ព្រះ​​អង្គ។ ​ \v 23 ប៉ុន្តែស្ដេចស៊ីហ៊ុនមិន​​អនុញ្ញាតឲ្យជនជាតិ​អ៊ីស្រា​អែលដើរឆ្លងកាត់ព្រំស្រុករបស់​​ខ្លួនទេ។ លើសពីនោះទៀត ស្ដេចស៊ីហ៊ុនបានប្រមូលកងទ័ពទាំងអស់របស់​ព្រះ​អង្គ​ទៅ​វាយប្រហារជនជាតិ​អ៊ីស្រា​អែលនៅទីរហោស្ថាន។ ស្ដេចបានច្បាំង​នឹង​ជនជាតិ​​អ៊ីស្រាអែលដល់យ៉ាហាស់។