\v 50 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ នៅ​ក្រុង​យេរីខូថា៖ \v 51 «ចូរ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន \v 52 នោះ​អ្នក​រាលល់​គ្នា​ត្រូវ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​មុខ​អ្នក​រាល់គ្នា។ អ្នក​រាល់គ្នាត្រូវ​​បំផ្លាញ​រូប​ឆ្លាក់​ទាំងអស់របស់​ពួក​គេ។ អ្នក​រាល់គ្នាត្រូវ​​បំផ្លាញ​រូប​សិតទាំងអស់របស់​ពួក​គេ ព្រម​ទាំងកម្ទេច​​​​​​ទីខ្ពស់ៗ​ទាំងអស់​របស់ពួក​គេ​​ផងដែរ។