\v 19 កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។ \v 20 កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: តាមរយៈលោក​សេឡា កើតបាន​ជាអំបូរ​សេឡា​។ តាមរយៈលោក​ពេរេស កើតបានជា​អំបូរ​ពេរេស។ តាមរយៈលោក​សេ‌រ៉ាស កើតបាន​ជាអំបូរ​សេរ៉ាស។ \v 21 រីឯកូន​ចៅ​របស់​ពេរេស តាមអំបូរ​របស់​ពួក​​គេ​មានៈ តាមរយៈលោក​ហេស្រុន កើតបាន​ជាអំបូរ​ហេស្រុន។ តាមរយៈលោក​​ហាមូល បានជា​អំបូរ​​ហាមូល។ \v 22 ​ទាំងនេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែលរាប់បានមាន ៧៦ ៥០០ នាក់។