\v 25 ព្រះ​​អម្ចាស់​​បានមានបន្ទូលមកលោកម៉ូសេថា៖ \v 26 «​អ្នក​ត្រូវប្រាប់ពួកលេវីថា នៅពេលដែលអ្នក​រាល់គ្នា​ទ​ទួល​តង្វាយ​មួយភាគដប់ពីពួក​កូនចៅ​អ៊ីស្រាអែល ដែល​យើងប្រគល់ឲ្យដល់អ្នក​រាល់គ្នាទុកជាមរតកនោះ អ្នក​រាល់គ្នាត្រូវថ្វាយមួយចំណែកដល់ព្រះ​​អម្ចាស់​​ គឺមួយភាគដប់នៃតង្វាយនោះ។ \v 27 តង្វាយរបស់​អ្នក​រាល់គ្នានោះគឺប្រៀបដូចជាតង្វាយមួយភាគដប់ពីស្រូវដែលបញ្ជាន់នៅ​ទីលាន និងស្រាទំពាំងបាយជូរពីកន្លែងគាបដែរ។