Phearak_km_num_text_reg/03/24.txt

1 line
1.4 KiB
Plaintext
Raw Normal View History

\v 24 លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែលត្រូវដឹកនាំអំបូរនៃពូជពង្សគើសូន។ \v 25 គ្រួសាររបស់លោកគើសូន ត្រូវមើលខុសត្រូវនៅ​ក្នុង​ត្រសាលនៃការជួបជុំ បូករួមទាំងព្រះពន្លាផង។ ពួកគេត្រូវមើលថែព្រះពន្លា ​ក្រណាត់​បាំង​ពី​លើព្រះពន្លា និងវាំងនន​ដែលប្រើធ្វើជាច្រក​ចូល​ត្រសាលនៃការជួបជុំុ។ \v 26 ពួកគេត្រូវមើលថែរនាំនៅ​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ ដែល​ស្ថិត​នៅ​ជុំ‌វិញ​ទីលាន ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំងកន្លែងថ្វាយតង្វាយផង។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​ខ្សែចងត្រសាលនៃការជួបជុំ និងរបស់​ទាំងអស់នៅក្នុង​នោះផង។