Phearak_km_num_text_reg/05/29.txt

1 line
942 B
Plaintext
Raw Normal View History

\v 29 នេះគឺជាច្បាប់នៃការប្រច័ណ្ឌ។ វាគឺជាច្បាប់សម្រាប់ស្ត្រីដែលវង្វេងពីប្តីរបស់នាង ហើយបានប្រព្រឹត្តអំពើសៅហ្មង។ \v 30 វាគឺជាច្បាប់សម្រាប់បុរសដែលមានវិញ្ញាណនៃការប្រច័ណ្ឌ ពេលគាត់ប្រច័ណ្ឌជាមួយប្រពន្ធរបស់គាត់។ គាត់ត្រូវនាំស្រ្តីនោះមកចំពោះព្រះអម្ចាស់ ហើយបូជាចារ្យត្រូវធ្វើតាមសេចក្តីដែលបានរៀបរាប់នៅក្នុងច្បាប់នៃការប្រច័ណ្ឌនេះគ្រប់យ៉ាង។