Phearak_km_num_text_reg/10/21.txt

1 line
1.3 KiB
Plaintext
Raw Normal View History

\v 21 កូន​ចៅ​កេហាត់​ចេញ​ដំណើរ​ទៅ។ ពួកគេបាន​សែងសម្ភារ​បរិសុទ្ធរបស់ទីសក្ការ​ទៅ​ជា​មួយ។ អ្នក​ឯ​ទៀតៗ​ត្រូវ​ដំឡើង​ព្រះ‌ពន្លា​មុន​កេហាត់​ទៅ​ដល់នៅជំរំបន្ទាប់។ \v 22 ទាហានដែលនៅក្រោមទង់ជ័យរបស់កូនចៅអេប្រាអ៊ីមបានចេញដំណើរបន្ទាប់ដែរ។ លោក​អេលី‌សាម៉ា ជា​កូន​របស់​លោក​អាំមី‌ហ៊ូដបានដឹកនាំទាហានរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ \v 23 លោក​កាម៉ា‌លាល ជា​កូន​របស់​លោក​ផ្ដាស៊ើរដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកម៉ណាសេ។ \v 24 ​លោក​អប៊ីដាន ជា​កូន​របស់​លោក​គីដា‌ហូនីដឹកនាំទាហានកុលសម្ព័ន្ធរបស់កូនចៅលោកបេនយ៉ាមីន។