\v 7 ពួកគេត្រូវមានភារកិច្ចជំនួសលោកអ៊ើរ៉ុន និងសហគមន៍ នៅខាងមុខត្រសាលនៃការជួបជុំ។ ពួកគេត្រូវបម្រើនៅក្នុងព្រះពន្លា។ \v 8 ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់នៅក្នុងត្រសាលនៃការជួបជុំ ហើយពួកគេត្រូវជួយកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីបំពេញមុខងារបម្រើនៅក្នុងព្រះពន្លា។