2020-03-07 12:58:52 +00:00
|
|
|
\v 13 នោះព្រះបាទបាឡាក់មានរាជឳង្កាថា៖ «ដូច្នេះ សូមលោកមកជាមួយយើង មានកន្លែងមួយទៀត ដែលលោកអាចមើលឃើញពួកគេច្បាស់។ លោកនឹងឃើញពួកគេតែជិតៗប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ លោកត្រូវតែដាក់បណ្ដាសាពួកគេឲ្យយើង»។ \v 14 ស្ដេចក៏នាំលោកបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីសកា ហើយស្ដេចបានសង់កន្លែងថ្វាយតង្វាយប្រាំពីរនៅទីនោះ។ នៅលើលើកន្លែងថ្វាយតង្វាយនីមួយៗ ស្ដេចថ្វាយគោបាមួយ និងចៀមឈ្មោលមួយ។ \v 15 បន្ទាប់មកលោកបាឡាមបានទូលស្ដេចថា៖ «សូមព្រះករុណាគង់នៅទីនេះ ក្បែរតង្វាយដុតរបស់ព្រះករុណា ពេលដេែលទូលបង្គំចេញទៅជួបព្រះជាម្ចាស់នៅទីនោះ»។
|