Phearak_km_num_text_reg/27/06.txt

1 line
1.2 KiB
Plaintext
Raw Normal View History

\v 6 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ \v 7 «កូន​ស្រី​របស់​ស្លូផិ‌ហាត​និយាយ​ត្រូវ​មែន។ អ្នកត្រូវ​ប្រគល់​ដី​មួយ​ចំ ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាងជា​មរតកផង ហើយ​អ្នក​ត្រូ​វ​ប្រាកដថា​មរតក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​ប្រគល់ឲ្យពួក​នាង។ \v 8 អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។