2020-03-07 14:00:20 +00:00
|
|
|
\v 12 លោកបាឡាមឆ្លើយទៅព្រះបាទបាឡាក់វិញថា៖ «ទូលបង្គំបានប្រាប់អស់អ្នកនាំសារដែលព្រះករុណាចាត់ឲ្យទៅជួបទូលបង្គំរួចហើយថា \v 13 ទោះបីព្រះបាទបាឡាក់ប្រទានរាំងរបស់ទ្រង់ដែលពេញទៅដោយប្រាក់ និងមាសមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចនិយាយលើសព្រះបន្ទូលជារបស់ព្រះអម្ចាស់បានទ ហើយក៏មិនអាចនាំការល្អ ឬការអាក្រក់បានដែរ ឬក៏អ្វីបានអំពើចិត្តរបស់ខ្ញុុំុំទេ។ តើទូលបង្គំមិនបាននិយាយពាក្យទាំងនេះទៅពួកគេទេឬ? \v 14 ឥឡូវនេះ ទូលបង្គំនឹងត្រលប់ទៅជួបជុំនឹងប្រជាជនរបស់ទូលបង្គំវិញ ប៉ុន្ដែទូលបង្គំ សូមដាស់តឿនព្រះអង្គនូវអ្វីដែលជនជាតិនេះនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
|