Phearak_km_num_text_reg/14/13.txt

1 line
1.4 KiB
Plaintext
Raw Normal View History

\v 13 លោកម៉ូសេ​បាន​ទូលទៅ​ព្រះ​អម្ចាស់​​ថា​៖ «ប្រសិន​បើ​ព្រះ​អង្គ​ធ្វើដូច្នេះ នោះ​ជនជាតិអេស៊ីព្ទ​នឹង​ឮអំពីរឿង​នេះ ដ្បិត​​​ព្រះ​​អង្គបាន​សង្គ្រោះ​ប្រជាជននេះពី​ពួក​គេ ដោយ​អំណាចចេស្តា​​របស់ព្រះអង្គ​។ \v 14 ពួក​គេ​នឹង​ប្រាប់​រឿង​នេះ​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ ពួក​គេ​បាន​ឮថាព្រះអង្គ​គង់​ជា​មួយ​ប្រជាជននេះ គេ​បាន​ឃើញព្រះអង្គ​​មុខ​ទល់​នឹង​មុខ។ ពពករបស់​ព្រះ​អង្្គឈរ​នៅពី​លើ​ប្រជាជននេះ​​។ ព្រះ​អង្គ​យាង​ពី​មុខ​ពួក​គេ​ដោយ​សរសរ​ពពក​នៅ​ពេល​ថ្ងៃ ហើយ​ដោយ​សរសរ​ភ្លើង​នៅ​ពេល​យប់។