2020-03-07 03:27:29 +00:00
|
|
|
\v 5 ស្ដេចបានបញ្ជូនអ្នកនាំសារទៅជួបលោកបាឡាម ជាកូនប្រុសរបស់លោកបេអ៊រ នៅក្រុងពេថោជាប់មាត់ទន្លេអើប្រាត ជាស្រុកកំណើតរបស់ជនជាតិលោក និងរបស់ញាតិសន្តានរបស់លោក។ លោកបានហៅពូកកេមក ដោយប្រាប់ថា៖ «មើល៌! មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញផែនដី ហើយឥឡូវនេះពួកគេបោះជំរំនៅក្បែរទឹកដីរបស់យើង។ \v 6 ដូច្នេះ សូមលោកអញ្ជើញមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ ប្រហែលជាយើងអាចរៀបចំវាយប្រហារពួកគេ ហើយបណ្ដេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលលោកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើលោកដាក់បណ្ដាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្ដាសាមិនខាន»។
|