Phearak_km_job_tn/21/31.txt

30 lines
4.0 KiB
Plaintext

[
{
"title": "ប្រយោគភ្ជាប់",
"body": "លោកយ៉ូបបន្តនិយាយទៅកាន់មិត្តរបស់លោក។"
},
{
"title": "តើនរណានឹងដាក់ទោសដល់ផ្លួវរបស់មនុស្សអាក្រក់នៅចំពោះមុខរបស់គេ?",
"body": "លោកយ៉ូបប្រើសំនួរនេះ ដើម្បីប្រឆាំងនឹងជំនឿរបស់មិត្តរបស់លោក ថាមនុស្សអាក្រក់តែងតែត្រូវទទួលការកាត់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាម្នាក់ថ្កោលទោសមនុស្សអាក្រក់នៅចំពោះមុខមនុស្សអាក្រក់ទេ»។ (មើល: figs_rquestion)"
},
{
"title": "ចំពោះមុខរបស់គេ",
"body": "នេះមានន័យថាគ្មានអ្នកណាម្នាក់នឹងទៅដោយត្រង់ដោយចំពោះមនុស្សអាក្រក់ ហើយថ្កោលទោសពួកគេដោយផ្ទាល់នោះទេ។ (មើល: figs_idiom)"
},
{
"title": " តើនរណា​នឹង​សងគេវិញ ដល់អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត?",
"body": "លោកយ៉ូបប្រើសំនួរនេះ ដើម្បីប្រឆាំងនឹងជំនឿរបស់មិត្តរបស់លោក ថាមនុស្សអាក្រក់តែងតែត្រូវទទួលការកាត់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាម្នាក់សងគេសម្រាប់ការអាក្រក់ដែលគេបានធ្វើនោះទេ»។ (មើល: figs_rquestion)"
},
{
"title": "នរណានឹង​សែង​",
"body": "នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សម្នានឹងសែងគេ» (មើល: figs_activepassive)"
},
{
"title": "ហើយគំនរ​ដី​នៅតាម​ច្រក​ភ្នំ​នឹង​ទន់ស្រួល​ដល់​គេ ",
"body": "លោកយ៉ូបនឹកស្រមៃថាមនុស្សស្លាប់នឹងរីករាយនឹងដីដែលដាក់នៅលើគេ។ នេះមានន័យថាមនុស្សអាក្រក់នឹងមានការស្លាប់ល្អ នឹងបញ្ចុះយ៉ាងប្រសើរបន្ទាប់ពីជិវិតដ៏ពេញបរិសូណ៍។ «គំនរដី» សំដៅលើដីដែលគ្របលើផ្នូរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេនឹងរីករាយជាមួយនឹងគម្របដីនៃជ្រលងភ្នំ» ឬ «គេនឹងរីករាយនឹងការបញ្ចុះទៅក្នុងដីនៃេជ្រលងភ្នំ» (សូមមើល: figs_synecdoche)"
},
{
"title": "ហើយ​មនុស្ស​ទាំង​អស់​នឹង​ទៅ​តាម​គេដែរ ដូច​ជា​មាន​មនុស្សច្រើន​ឥត​គណនា នៅចំពោះ​មុខ​គេ​ដែរ",
"body": "លោកយ៉ូបសង្កត់ធ្ងន់ថា នឹងមានក្រុមមនុស្សដ៏ធំចូលរួមពិធីដង្ហែរសពមនុស្សអាក្រក់ ក្នុងរូបភាពនេះដើម្បីលើកកិត្តិយសគេ។ "
}
]