Phearak_km_job_tn/16/15.txt

18 lines
3.4 KiB
Plaintext

[
{
"title": "ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​ស្បែក​របស់ខ្ញុំ",
"body": "លោកយ៉ូបនិយាយពីការស្លៀកសម្លៀកបំពាក់ដែលបានធ្វើមកពីបាវ ហាក់ដូចជាសំលៀកបំពាក់បានវាយប្រហាររូបកាយរបស់គាត់។ មនុស្សតែងតែស្លៀកបាវដើម្បីបង្ហាញពីការកាន់ទុក្ខ ឬការមានទុក្ខព្រួយជាខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះខ្ញុំកំពុងកាន់ទុក្ខ ខ្ញុំបានដេរបាវចូលគ្នា ដើម្បីពាក់ជាសម្លៀកបំពាក់របស់ខ្ញុំ» ឬ «ខ្ញុំពាក់សម្លៀកបំពាក់ដែលខ្ញុំបានធ្វើអំពីបាវ ព្រះខ្ញុំកំពុងកាន់ទុក្ខ» (សូមមើលៈ figs_metaphor)"
},
{
"title": "ខ្ញុំ​បានបោះស្នែងរបស់ខ្ញុំ​ទៅលើ​ដី",
"body": "«ស្នែង» របស់លោកយ៉ូប តំណាងឲ្យថាមពលនិងអំណាចដែលគាត់មានពីមុន ប៉ុន្តែ ឥឡូវគឺមិនមានទៀតទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំអង្គុយទីនេះនៅក្នុងដី បានធ្វើឲ្យក្រៀមក្រៅខ្លាំងណាស់» (UDB) (សូមមើលៈ figs_metaphor)"
},
{
"title": "នៅលើត្របក​ភ្នែក​ខ្ញុំ​គឺជាស្រមោលនៃសេចក្តីស្លាប់",
"body": "នៅទីនេះ ភ្នែករបស់លោកយ៉ូប ត្រូវបានតំណាងឲ្យដោយ «ត្របកភ្នែក» របស់គាត់។ លោកយ៉ូបនិយាយពីភ្នែករបស់គាត់មានពណ៌ខ្មៅ ហាក់ដូចជាភ្នែកត្រូវមើលទៅដូចជាដូចជាភ្នែកមនុស្សដែលស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានរង្វង់ពណ៌ខ្មៅនៅជុំវិញភ្នែករបស់ខ្ញុំ» ឬ «ភ្នែករបស់ខ្ញុំគឺខ្មៅ ដូចជាភ្នែកនៃមនុស្សស្លាប់» (សូមមើលៈ figs_synecdoche និង figs_metaphor)"
},
{
"title": "គ្មាន​អំពើឃោឃៅនៅ​ក្នុង​ដៃរបស់​ខ្ញុំ",
"body": "«ដៃ» តំណាងឲ្យសមត្ថភាពនិងសកម្មភាពរបស់មនុស្សម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនប្រព្រឹត្តអំពើឃោឃៅទេ» (សូមមើលៈ figs_metonymy)"
}
]