Phearak_km_job_tn/14/01.txt

38 lines
4.5 KiB
Plaintext

[
{
"title": "ព័ត៌មានទូទៅ",
"body": "ជំពូកនេះបន្តសម្តីរបស់លោកយ៉ូប ដែលបានចាប់ផ្តើមក្នុង ១២:១។ លោកយ៉ូបទូលទៅព្រះ។"
},
{
"title": "មនុស្ស​ដែល​កើត​ពី​ស្រី្ត​មក ",
"body": "ឃ្លានេះសំដៅលើមនុស្សទាំងអស់ ទាំងបុរសទាំងស្ត្រី គឺមនុស្សទាំងអស់ដែលកើតក្នុងពិភពលោកនេះ។ (មើល: figs_gendernotations)\n"
},
{
"title": " រស់នៅបានតែមួយរយៈខ្លី​ ",
"body": "នេះគឺជាការពន្លើសមួយដែលសង្កត់ធ្ងន់ថា មនុស្សរស់នៅបានតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ របៀបផ្សេងទៀតនៃការបកប្រែ: «រស់នៅត្រឹមតែពេលដ៏ខ្លីបំផុត» (មើល: figs_hyperbole)"
},
{
"title": "មាន​សេចក្ដី​ទុក្ខលំបាក​ជាច្រើន",
"body": "ពាក្យ «សេចក្ដី​ទុក្ខលំបាក​ជាច្រើន» តំណាងឲ្យការមានបទពិសោធន៍នៃបញ្ហាជាច្រើន។ របៀបផ្សេងទៀតនៃការបកប្រែ: «បានបញ្ហាជាច្រើន» ឬ «មានការឈឺចាប់ច្រើន» (មើល: figs_explicit)"
},
{
"title": "មនុស្ស​ចេញ​មក​ពីដី ដូច​ជា​ផ្កា ហើយ​ត្រូវ​កាត់​ចេញទៅ",
"body": "ដូចជាជីវិតរបស់ផ្កា ជីវិតរបស់មនុស្សម្នាក់គឺខ្លី ហើយងាយនឹងត្រូវបានសម្លាប់។ (មើល: figs_simile)"
},
{
"title": " គេរត់គេច ដូច​ជា​ស្រមោល ហើយឥត​នៅ​ស្ថិត‌ស្ថេរ​ទេ",
"body": "ជីវិតដ៏ខ្លីរបស់មនុស្ស ត្រូវបានប្រៀបធៀបទៅនឹង ស្រមោល ដែលបាត់ទៅយ៉ាងលឿន។ (មើល: figs_simile)"
},
{
"title": "តើ​ព្រះ‌អង្គបានទតឃើញការទាំងនេះទេ? ",
"body": "លោកយ៉ូបបញ្ជាក់ថា គាត់មិនចង់អោយព្រះយកព្រះទ័យទុកដាក់ចំពោះលោកខ្លាំងពេកទេ។ របៀបផ្សេងទៀតនៃការបកប្រែ: «ព្រះអង្គមិនទតឃើញការទាំងនេះទេ» ឬ «ព្រះអង្គមិនយកព្រះទ័យទុកដាក់លើការទាំងនេះពេកទេ។ សូមកុំយកព្រះទ័យទុកដាក់នឹងទូលបង្គំពេក» (មើល: figs_rquestion)"
},
{
"title": "ទតឃើញ",
"body": "នៅទីនេះ ការមើលជើញនរណាម្នាក់ តំណាងឲ្យការយកចិត្តទុកដាក់ទៅលើគេ ក្នុងការតម្រូវដើម្បីវិនិច្ឆ័យ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការយកចិត្តទុកដាក់» ឬ «មើលដើម្បីចាប់កុំហុស»"
},
{
"title": " តើព្រះអង្គនាំទូលបង្គំចូលទៅក្នុងទីជំនុំជម្រះរបស់ព្រះអង្គឬ?",
"body": "លោកយ៉ូបប្រើសំនួរនេះ ដើម្បីបង្ហាញការភ្ញាក់ផ្អើលរបស់លោក ដែកព្រះវិនិច្ឆ័យគាត់ ទោះបីជាយ៉ូបមិនសូវមានសារសំខាន់ដូចជាផ្កាក៏ដោយ។ របៀបផ្សេងទៀតនៃការបកប្រែ: «ប៉ុន្តែ ព្រះអង្គវិនិច្ឆ័យទូលបង្គំ» (មើល: figs_rquestion)"
}
]