Phearak_km_job_tn/24/13.txt

22 lines
2.9 KiB
Plaintext

[
{
"title": "ប្រយោគភ្ជាប់",
"body": "លោកយ៉ូបបន្តការនិយាយ។"
},
{
"title": "ទាស់ប្រឆាំនឹង​ពន្លឺ",
"body": "អាចមានន័យពីរ «ពន្លឺ» គឺៈ ទី១) ពន្លឺជាក់ស្តែង ឬ ទី២) ពន្លឺខាងវិញ្ញាណ ដែលសំដៅដល់ព្រះ​ ឬ ការរស់នៅដោយសុចរិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្អប់ពន្លឺថ្ងៃ» ឬ «មិនចង់ធ្វើកិច្ចការដែលបើកចំហ» ឬ «ពួកគេទាស់ប្រឆាំងព្រះជាម្ចាស់» (សូមមើលៈ figs_metaphor)"
},
{
"title": "ពួកគេ​មិន​ស្គាល់​​ផ្លូវ​របស់វាទេ ហើយ​ពួកគេក៏មិនរស់នៅក្នុងផ្លូវរបស់គេដែរ",
"body": "ល្បះទាំងពីរនេះពណ៌នាពីរឿងដូចគ្នា ហើយត្រូវបានប្រើរួមគ្នាដើម្បីបញ្ជាក់ថាពួកគេមិនចង់តាមផ្លូវនៃពន្លឺទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេមិនដឹងពីរបៀបរស់នៅក្នុងជីវិតដែលមានក្រមសីលធម៌ទេ ពួកគេស្ថិតនៅឆ្ងាយពីការរស់ក្នុងជីវិតដែលសុចរិត» (សូមមើលៈ figs_metaphor និង figs_parallelism)"
},
{
"title": "អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត",
"body": "ពាក្យ «ក្រីក្រ» និង​ «កម្សត់ទុគ៌ត» សំដៅលើក្រុមមនុស្សដូចគ្នា និងបញ្ជាក់ថាមនុស្សទាំងនោះ ជាមនុស្សដែលមិនអាចជួយខ្លួនឯងបាន។ (សូមមើលៈ figs_doublet)"
},
{
"title": "គេ​​ដូចជា​ចោរម្នាក់ដែរ",
"body": "ឃាតករសម្លាប់ក្នុងភាពអាថ៌កំបាំងដូចជាចោរលួចដោយមិនមានអ្នកណាម្នាក់បានឃើញអ្វីដែលគេធ្វើទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេបានសម្លាប់មនុស្សដោយអាថ៌កំបាំង ដូចជាចោរលួចដោយអាថ៌កំបាំង» (សូមមើលៈ figs_simile)"
}
]