[ { "title": "ព័ត៌មានទូទៅៈ", "body": "ក្នុង ២៨ៈ១២-២៨ ប្រាជ្ញា និងការយល់ដឹង ត្រូវបាននិយាយដូចជា​ ពួកគេជាវត្ថុដ៏មានតម្លៃដែលនៅក្ន​ុងកន្លែងមួយចំនួន ហើយមនុស្សចង់ស្វែងរកពួកគេ។ ការស្វែងប្រាជ្ញា និងការយល់ដឹង តំណាងឲ្យការក្លាយមកជាអ្នកប្រាជ្ញ និងការរៀនសូត្រដើម្បីយល់ដឹងកិច្ចការបានប្រសើរ។ (សូមមើលៈ figs_metaphor)" }, { "title": "តើ​នឹងអាច​រកប្រាជ្ញា​ពី​ទីណាបាន? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?", "body": "សំនួរនេះមានន័យដូចគ្នា និងត្រូវបានប្រើដើម្បីបង្ហាញថា​វាពិបាកខ្លាំងណាស់ក្នុងការស្វែងរកប្រាជ្ញា និង​ការយល់ដឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាពិបាកខ្លាំងណាស់ក្នុងការស្វែងរកប្រាជ្ញា និង​ការយល់ដឹង» (សូមមើលៈ figs_parallelism និង figs_rquestion)" }, { "title": "តើ​នឹងអាច​រកប្រាជ្ញា​ពី​ទីណាបាន? តើ​ការ​យល់​ដឹង​ស្ថិត​នៅ​កន្លែង​ណា?", "body": "ការមកជា អ្នកមានប្រាជ្ញា និងការយល់ដឹង ត្រូវថបាននិយាយពីការស្វែងរកប្រាជ្ញា និងការយល់ដឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើមនុស្សអាចមានប្រាជ្ញាយ៉ាងដូចម្តេច? តើមនុស្សរៀនឲ្យយល់ដឹងកិច្ចការនានាឲ្យបានប្រសើរដូចម្តេច?» (សូមមើលៈ figs_metaphor)" }, { "title": "មនុស្ស​​មិនអាច​ស្គាល់​តម្លៃ​របស់​ប្រាជ្ញា​ទេ", "body": "អាចមានន័យពី គឺៈ​ ទី១) ប្រាជ្ញាត្រូវបាននិយាយហាក់ដូចជារបស់អ្វីមួយដែលមនុស្សអាចទិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សមិនដឹងអ្វីដែលស័ក្កិសមនោះទេ» ឬ ទី២) ពាក្យត្រូវបានបងប្រែដូច «តម្លៃ» មានន័យ «កន្លែង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សមិនដឹងនៅកន្លែងណាទេ» (សូមមើល: figs_metaphor)" }, { "title": "ហើយ​ប្រាជ្ញា​ក៏​មិនអាចមាន​នៅ​លើទឹកដី​ដែលគេរស់នៅដែរ", "body": "«ហើយក៏មិនអាចរកឃើញនៅលើដីដែលរស់នៅនេះដែរ» ពាក្យ «ដីដែលរស់នៅ» សំដៅលើពិភពលោកនេះ ដែលមនុស្សរស់នៅ។ នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយមិនមាននរណាម្នាក់អាចស្វែងរកប្រាជ្ញាក្នុងលោកនេះទេ» (សូមមើលៈ figs_activepassive)" }, { "title": "ទី​ជម្រៅរបស់ទឹក​បាននិយាយ​ថា «ប្រាជ្ញា​មិន​បាននៅ​ក្នុង​ខ្ញុំ​ទេ» ហើយសមុទ្រ​និយាយថា «ប្រាជ្ញា​ក៏​មិន​នៅ​ជា​មួយ​ខ្ញុំ​ដែរ»", "body": "ទីជម្រៅទឹកនិងសមុទ្រ បានពណ៌នាហាក់ដូចជា ពួកគេជាមនុស្សដែលអាចនិយាយបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាជ្ញាគែមិននៅក្នុងជម្រៅទឹក ក្រោមដី​ ហើយក៏មិននៅក្នុងសមុទ្ទដែរ» (សូមមើល: figs_personification)" } ]