[ { "title": "ព័ត៌មានទូទៅ", "body": "ខគម្ពីរទាំងនេះ ធ្លាប់ប្រើពីមុនជាពាក្យប្រៀបធៀប នៅត្រង់នេះ បានបញ្ជាក់ពីវិធីគិតផ្សេងគ្នា ដែលកូនចៅរបស់មនុស្សល្ងីល្ងើនឹងមិនមានសុវត្តិភាពទេ។ (សូមមើល: figs_parallelism)" }, { "title": "កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព", "body": "«របស់គាត់» នៅទីនេះ សំដៅលើមនុស្សល្ងីល្ងើ ឬមនុស្សល្ងង់នៅក្នុងជំពូក ៥:១។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅរបស់ពួកគេគ្មានសុវត្តិភាពទេ»។" }, { "title": "ត្រូវបានគេជាន់កម្ទេច", "body": "ត្រូវ​បានជាន់កម្ទេចនៅទីនេះ សំដៅលើការសង្កត់សង្កិន ត្រូវគេកេងចំណេញ នៅកន្លែងកាត់ក្តី។ គំនិតនេះអាចដាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មាននរណាម្នាក់ជាន់កម្ទេចពួកគេ»។ (សូមមើល: figs_metaphor និង figs_activepassive)" }, { "title": "ទ្វារក្រុង", "body": "ទ្វារក្រុង មានមុខងារដូចជាកន្លែងកាត់ក្តី ជាកន្លែងដែលដោះស្រាយជម្លោះ និងជាកន្លែងជំនុំជម្រះក្តី។" }, { "title": "ឥត​មាន​អ្នក​ណា​ម្នាក់​ជួយ​ពួកគេឡើយ។ ", "body": "«គ្មាន​អ្នក​ណា​ម្នាក់ជួយ​កូនចៅរបស់មនុស្សលី្ងល្ងើចេញពីទុក្ខលំបាករបស់ពួកគេឡើយ។ " }, { "title": "ពួកគេស៊ីវា ទោះបីជាមាន​បន្លា​ជុំ‌វិញ​ក៏ដោយ", "body": "ឃ្លានេះ ប្រហែលជាសំដៅទៅលើផ្នែកមួយនៃចម្ការ ជាកន្លែងដែលគ្រាប់ពូជដុះមិនល្អ ដោយសារបន្លាជុំវិញ។" }, { "title": "អ្នកស្រេកឃ្លានចង់បានទ្រព្យសម្បត្តិរបស់ពួកគេ។", "body": "ពាក្យ មនុស្សលោភនៅទីនេះ ប្រៀបដូចជាមនុស្សដែលស្រែកឃ្លាន ហើយទ្រព្យសម្បត្តិរបស់មនុស្សដែលល្ងីល្ងើ និយាយប្រៀបដូចជាអ្វីមួយដែលគេផឹក។​" } ]