[ { "title": "ព័ត៌មានទូទៅ", "body": "អ្នកនិពន្ធបន្តប្រើពាក្យប្រៀបធៀបនៅក្នុងខគម្ពីរនីមួយៗ បង្ហាញពីគំនិតមួយ ដោយប្រើប្រយោគពីរផ្សេងគ្នា ក្នុងការបញ្ជាក់ពីរបៀបដែលព្រះជាម្ចាស់បន្ទាបអស់អ្នកដេលមានល្បិចកិច្ចកល ហើយសង្គ្រោះអស់អ្នកដែលក្រីក្រ។​ (សូមមើល: figs_parallelism)" }, { "title": "ពួកគេជួបប្រទះភាពងងឹត នៅក្នុងពេលថ្ងៃ", "body": "មនុស្សមានល្បិចកិច្ចកល និងមនុស្សអាក្រក់ ដែលព្រះជាម្ចាស់បំភាន់ពួកគេ គឺនិយាយអំពីការដែលពួកគេជួបនឹងភាពងងឹតនៅពេលថ្ងៃដោយមិនបានរំពឹងទុក នៅពែលព្រះអាទិត្យកំពុងពេញកំដៅនៅលើមេឃដ៏ខ្ពស់។ ពួកគេមិនអាចធ្វើអ្វីបានតាមបំណងប្រាថ្នារបស់ពួកគេឡើយ ដោយសារពួកគេមិនអាចមើលឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលមានល្បិចកិច្ចកលគឺស្ថិតនៅក្នុងទីងងឹត ទោះបីជានៅពេលថ្ងៃត្រង់ក្តី» (សូមមើល: figs_metaphor)." }, { "title": "ស្ទាប", "body": "មានអារម្មណ៍ដូចជាមនុស្សពិការភ្នែក។" }, { "title": "ថ្ងៃត្រង់", "body": "ពេលថ្ងៃត្រង់" }, { "title": "ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​អ្នកក្រីក្រឲ្យ​រួច​ផុត​ពី​មុខ​ដាវ នៅក្នុង​ចង្កូមរបស់ពួកគេ ", "body": "នៅទីនេះ និយាយពីការប្រមាថ និងការគំរាមកំហែងដែលមនុស្សបាននិយាយ ប្រៀបដូចជាដាវនៅក្នុងមាត់របស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រពីការគំរាមកំហែងនៃមនុស្សមានអំណាច» ឬ «ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រ នៅពេលអ្នកមានអំណាចគំរាមកំហែង​ឬប្រមាថពួកគេ»។ (សូមមើល: figs_metaphor)." }, { "title": "អំពើទុច្ចរិតបំបិទ​មាត់​របស់នាងផ្ទាល់", "body": "មនុស្សដែលនិយាយមិនពិត គឺនិយាយអំពីមនុស្សដែលទុច្ចរិតដោយខ្លួនឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បៀបបីដូចជា អំពើទុច្ចរិតបំបិទមាត់របស់នាងផ្ទាល់» (សូមមើល: figs_personification)." } ]