Pagnarith_km_isa_text_ulb/05/01.txt

4 lines
1.1 KiB
Plaintext

\c 5 \v 1 សូមឱ្យខ្ញុំច្រៀងសម្រាប់​ស្ងួន​សម្លាញ់របស់​ខ្ញុំ
ជា​បទ​ចម្រៀង​ស្ដី​អំពី​ស្ងួន​សម្លាញ់របស់​ខ្ញុំ
និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​​ទ្រង់ស្ថិតនៅ​លើ​ជម្រាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ។ \v 2 ទ្រង់បានដកយកថ្មចេញ ហើយដាំដើមទំពាំងបាយជូរដែលមានពូជល្អ ទ្រង់បានសាងសង់ប៉មមួយនៅចំកណ្តាលចម្ការ ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរកើត​ផលល្អ
តែ​បាន​កើត​ផល​ក្លាយ​ជា ទំពាំង‌បាយ‌ជូរ​ព្រៃ​ទៅ​វិញ។