Pagnarith_km_isa_text_ulb/49/16.txt

4 lines
1.4 KiB
Plaintext

\v 16 យើង​បាន​ចារ​ឈ្មោះ​អ្នក នៅ​លើ​បាត​ដៃ​របស់​យើង ហើយ​យើង​តែងតែ​នឹក​គិត​ដល់​កំពែង របស់​អ្នក​ជានិច្ច។ \v 17 ប្រជា‌ជន​ដែល​នឹង​សង់​អ្នក​ឡើង​វិញ
កំពុង​តែ​រូត‌រះ​ធ្វើ​ដំណើរ​មក រីឯ​សត្រូវ​ដែល​បាន​កម្ទេច និង​បំផ្លាញ​អ្នក នឹង​ចាក​ចេញ​ឆ្ងាយ​ពី​អ្នក។ \v 18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ
គេ​នាំ​គ្នា​មក​រក​អ្នក។ នេះជាសេចក្តីដែលព្រះអម្ចាស់ថ្លែងប្រាប់អ្នករាល់គ្នា។ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន
នៅ​ពេល​រៀប​មង្គលការ។