1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 13 ព្រះអម្ចាស់កំពុងឈរដើម្បីតវ៉ា ហើយព្រះអង្គឈរដើម្បីជំនុំជម្រះមនុស្ស។ \v 14 ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យនិងពួកមេដឹកនាំនៃមនុស្សទាំងនោះ៖ គឺអ្នកហើយដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ហើយប្លន់ទ្រព្យសម្បត្តិពីពួកអ្នកក្រ យកមកដាក់ក្នុងផ្ទះរបស់អ្នក។ \v 15 ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីប្រជារាស្ត្ររបស់យើង ហើយប្រមាថដល់អ្នកក្រីក្រដូច្នេះ?» នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។ |