Pagnarith_km_isa_text_ulb/30/15.txt

1 line
1.1 KiB
Plaintext

\v 15 ត្បិតនេះជាអ្វីដែលព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធនៃជនជាតិអុីស្រាអែលបានមានបន្ទូលថា «បើអ្នករាល់គ្នាបែរមករកយើង ហើយសម្រាកស្ងៀមនោះអ្នករាល់គ្នានឹងបានសង្គ្រោះ ហើយអ្នករាល់គ្នាងាកមករកយើង ទាំងទុកចិត្តនោះអ្នករាល់គ្នានឹងមានកម្លាំង។ តែអ្នករាល់គ្នាមិនព្រមឡើយ។ \v 16 អ្នករាល់គ្នាបានពោលថា ទេ! យើងនឹងជិះសេះចេញទៅ នោះអ្នករាល់គ្នានឹងចេញទៅមែន ហើយពោលថា យើងនឹងចេញទៅជាមួយរទេះច្បាំងយ៉ាងលឿន តែរទេះរបស់ខ្មាំងអ្នករាល់គ្នាលឿនជាងទៅទៀត។