Pagnarith_km_isa_text_ulb/31/01.txt

1 line
1.2 KiB
Plaintext

\c 31 \v 1 វេទនាដល់អស់អ្នកដែលទៅស្រុកអេស៊ីប ដើម្បីឱ្យគេជួយហើើយពឹងអាងលើសេះ ហើយទុកចិត្តលើរទេះចម្បាំង ដោយសារគេមានគ្នាច្រើន ហើយនិងទ័ពសេះ ដោយសារគេមានកម្លាំងខ្លាំងផង។ តែពួកគេមិនបានខ្វល់ពីដ៏វិសុទ្ធ ហើយក៏មិនបានស្វែងរកព្រះអម្ចាស់ដែរ! \v 2 ឯព្រះអង្គ​មានប្រាជ្ញា ព្រះអង្គនឹងនាំគ្រោះកាចមក ហើយនឹងមិនដកព្រះបន្ទូលព្រះអង្គវិញឡើយ។ ព្រះអង្គនឹងក្រោកឈរទាស់នឹងផ្ទះរបស់ពួកអ្នកប្រព្រឹត្តិអំពើអាក្រក់ និងអ្នកដែលរួមដៃជាមួយនឹងការអាក្រក់ដែរ។