Pagnarith_km_isa_text_ulb/26/07.txt

1 line
1.2 KiB
Plaintext

\v 7 សេចក្តីទៀងត្រង់ជាផ្លូវរបស់មនុស្សសុចរិត ហើយព្រះអង្គពិនិត្យមើលអស់ទាំងផ្លូវរបស់មនុស្សសុចរិត។ \v 8 ឱព្រះអម្ចាស់អើយ យើងបានរង់ចាំព្រះអង្គនៅក្នុងសេចក្តីយុត្តិធម៌របស់ព្រះអង្គ ព្រះអម្ចាស់អើយ យើងរង់ចាំព្រះអង្គ ហើយព្រះនាមព្រះអង្គជាក្តីប្រាថ្នារបស់យើង។ \v 9 ទូលបង្គំបានរង់ចាំព្រះអង្គនៅពេលយប់ ពិតណាស់ ដួងចិត្តទូលបង្គំក៏ស្វែងរកព្រះអង្គ។ ត្បិតសេចក្តីសុចរិតរបស់ព្រះអង្គបានមកដល់ផែនដី នោះមនុស្សនៅផែនដីនឹងរៀនពីសេចក្តីសុចរិត។