Pagnarith_km_isa_text_ulb/30/01.txt

1 line
889 B
Plaintext

\c 30 \v 1 ព្រះអម្ចាស់មានបន្ទូលថា «វេទនាដល់អស់កូនចៅដែលបះបោរ»។ «ពួកគេមានគម្រោងការតែមិនមែនចេញពីយើងទេ ពួកគេបានចង់សម្ពន្ធមិត្តជាមួយសាសន៍ដទៃ ដែលផ្ទុយពីឆន្ទៈរបស់យើង គេប្រព្រឹត្តអំពើបាបផ្ទួនៗ។ \v 2 ពួកគេនាំគ្នាចេញដំណើរទៅស្រុកអេស៊ីប ដោយមិនបានសុំយោបល់ពីយើងសោះ។ គេសុំការការពារពីស្តេចផារ៉ោន ហើយជ្រកកោននៅក្នុងម្លប់ស្រុកអេស៊ីប។