Pagnarith_km_isa_text_ulb/60/15.txt

1 line
1.1 KiB
Plaintext

\v 15 ផ្ទុយទៅវិញ គេ​បាន​បោះ​បង់​ចោល​អ្នក គេ​ស្អប់​អ្នក ហើយ​គ្មាន​នរណា​ដើរ​កាត់ តែ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​ក្រុង​មួយ​ដ៏​ថ្លៃ‌ថ្នូរ ជា​ក្រុង​ដ៏​សប្បាយ​រហូត​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។ \v 16 ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។