1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\c 14 \v 1 ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអុីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។ \v 2 ជាតិសាសន៍ផ្សេងៗនឹងជួយជនជាតិអុីស្រាអែល ឲ្យវិលត្រឡប់ទៅទឹកដីគេវិញ។ ហើយ ទឹកដីរបស់ព្រះអម្ចាស់ អុីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាអ្នកបម្រើ។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន មកក្រោមខ្លួនដែរ។ |