Pagnarith_km_isa_text_ulb/47/12.txt

1 line
1.1 KiB
Plaintext

\v 12 ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើនរបស់អ្នក ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ប្រហែលជាអ្នកនឹងទទួលបានជោគជ័យឬ ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ គ្រោះមហន្តរាយដែរ។ \v 13 អ្នកអស់កម្លាំង ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែ អំពី​ការ​ដែល​ត្រូវនឹង​កើត​មាន សូមអោយពួកគ្រូទាំងនោះ ទាំងនោះក្រោកឈរហើយជួយសង្រ្គោះអ្នក។