1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 18 ស្ដេចរបស់ប្រជាជាតិទាំងឡាយសុទ្ធតែសម្រាក យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។ \v 19 ប៉ុន្តែ អ្នកត្រូវបានបោះសាកសពចោលឆ្ងាយពីផ្នូរ។ ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។ \v 20 អ្នកមិនបានគប់នៅក្នុងផ្នូរ ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក និងសម្លាប់ប្រជារាស្ត្ររបស់អ្នកផង។ ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ ពូជដ៏កំណាចរបស់អ្នកទៀតហើយ»។ |