\v 2 យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់
ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា
កម្មសិទ្ធិរបស់យើងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងយកចិត្តទុកដាក់ចំពោះ
ជនកម្សត់ទុគ៌ត ដែលបាក់ទឹកចិត្ត
និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។