1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 4 យើងហៅអ្នកចំឈ្មោះ ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឲ្យអ្នក ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ព្រោះយើងអាណិតយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជនជាតិអុីស្រាអែលដែលយើងបានជ្រើសរើស។ \v 5 យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ គ្មានព្រះជាម្ចាស់ណាទេ។ យើងនឹងឲ្យអ្នកមានកម្លាំងក្នុងចំបាំង ទោះអ្នកមិនស្គាល់យើងក៏ដោយ \v 6 មនុស្សនឹងដឹង តាំងពីទិសខាងកើតដល់ទិសខាងលិច គឺគ្មានព្រះណាក្រៅពីយើងឡើយ។ យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអ្នកណាផ្សេងទៀតទេ។ |