Pagnarith_km_isa_text_ulb/42/23.txt

1 line
1.3 KiB
Plaintext

\v 23 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ? ទៅ​អនាគត តើ​មាន​នរណា យក​ចិត្ត​ទុក​ដាក់​ស្ដាប់? \v 24 តើ​នរណា​បាន​ប្រគល់​ពូជ‌ពង្ស​លោក​យ៉ាកុប ទៅ​ឲ្យ​ខ្មាំង​រឹប​អូស? តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រា‌អែល ទៅ​ឲ្យ​ខ្មាំង​ប្លន់​ដូច្នេះ? គឺ​ព្រះ‌អម្ចាស់​ដែល​ធ្វើ​ដូច្នេះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ យើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។