Pagnarith_km_isa_text_ulb/39/01.txt

1 line
1.6 KiB
Plaintext

\c 39 \v 1 នៅគ្រានោះព្រះចៅ ម្រដាក់ បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដានជាស្តេចស្រុកបាប៊ីឡូនបានថ្វាយព្រះរាជសារ នឹង អំណោយមកថ្វាយព្រះបាទហេសេគា ដោយព្រោះស្តេចជ្រាបដំណឹងថា ព្រះបាទហេសេគាប្រឈួន ហើយក៏បានជាសះស្បើយឡើងវិញ។ \v 2 ព្រះបាទហេសេគាមានព្រះទ័យរីករាយណាស់ចំពោះអំណោយទាំងនេះ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលព្រះអង្គតម្កល់រត្ថុមានតម្លៃ ដែលធ្វើពីប្រាក់ មាស ព្រមទាំងគ្រឿងក្រអូប ប្រេងមានតម្លៃ និងគ្រឿងសព្វាវុធនានា និងអ្វីៗផ្សេងទៀតដែលរក្សានៅក្នុងឃ្លាំងរាជទ្រព្យនោះ។ គ្មានអ្វីដែលមាននៅក្នុងរាជវាំង និងក្នុងនគរដែលព្រះបាទហេសេគាមិនបានបង្ហាញដល់រាជទូតស្រុកបាប៊ីឡូនឡើយ។