Pagnarith_km_isa_text_ulb/18/06.txt

3 lines
1.4 KiB
Plaintext

\v 6 ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា‌មួយ​គ្នាដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ
ឯ​សត្វ​ហើរ​ទាំង​នោះនឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​មួយ​រដូវ​ក្តៅហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យដោយ‌សារ​គេ​អស់​មួយ​រដូវ​រងា។ \v 7 នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់
និង​មាន​ស្បែក​ភ្លឺ​រលើប ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ គឺ​នឹង​នាំ​តង្វាយ​នោះ​មក​ថ្វាយព្រះអម្ចាស់នៃពិភពទាំងមូលដល់​ភ្នំ​ស៊ីយ៉ូន ។