1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\c 23 \v 1 សេចក្ដីប្រកាសអំពីក្រុងទីរ៉ុស៖ នាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ អត់មានសល់ផ្ទះ អត់មានកន្លែងចូលសំចតឡើយ អ្នកធ្វើដំណើរមកពីកោះគីប្រុសបានបើកឲ្យគេឃើញ។ \v 2 ចូរនៅស្ងៀមចុះ ពួកអ្នកដែលរស់នៅតាមឆ្នេរសមុទ្រ ពួកឈ្មួញពីក្រុងស៊ីដូនអើយ ពួកអ្នកបានធ្វើដំណើរឆ្លងកាត់សមុទ្រ។ \v 3 នៅតាមដងទន្លេដ៏ធំ មានអ្នកស្រុកស៊ីដូនបានប្រមូលភោគផល ដែលគេដាំនៅតាមដងទន្លេនីល ហើយវាបានក្លាយជាពាណិជ្ជកម្មរបស់ប្រជាជាតិទាំងមូល។ |