Pagnarith_km_isa_text_ulb/27/12.txt

1 line
1.0 KiB
Plaintext

\v 12 ដល់គ្រានោះមកដល់ពួកអ៊ីស្រាអែលអើយ ព្រះអម្ចាស់នឹងបោកបែនផលរបស់គេចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ ហើយឱពួកអ៊ីស្រាអែលអើយ នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក។ \v 13 នៅថ្ងៃនោះនឹងមានគេផ្លុំត្រែយ៉ាងធំ ហើយប្រជាជននៅស្រុកអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបដែលបែកខ្ញែក នឹងវិលត្រឡប់មកវិញហើយគេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់នៅលើភ្នំដ៏វិសុទ្ធនៅក្រុងយេរូសាឡិម។