1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\c 38 \v 1 នៅប៉ុន្មានថ្ងៃនោះព្រះបាទ ហេសេគាប្រឈួនជាទម្ងន់ ហៀប នឹងសុគត។ ដូច្នេះអេសាយជាកូនអ័ម៉ូសក៏មកគាល់ព្រះអង្គទាំង ទូលថា «ព្រះអម្ចាស់បានមានបន្ទូលថា សូមព្រះករុណារៀបចំផ្តែផ្តាំព្រះរាជវង្សានុវង្សព្រះអង្គឱ្យហើយទៅ ត្បិតព្រះអង្គជិតសោយទិវង្គត់ហើយ»។ \v 2 រួចមកព្រះបាទហេសេគា ក៏បែរព្រះភ័ក្រទៅជញ្ជាំងទាំងអធិស្ឋានទៅព្រះអម្ចាស់ថា \v 3 ស្តេចទូលថា «ព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលដើរតាមព្រះអង្គដោយអស់ពីចិត្ត និងទៀងត្រង់ ទូលបង្គំប្រព្រឹត្តិតែអំពើដែលគាប់ព្រះហឬទ័យព្រះអង្គ»។ ព្រះបាទហេសេគាបង្ហូរ ជលនេត្រយ៉ាងខ្លាំង។ |