Pagnarith_km_isa_text_ulb/25/01.txt

1 line
1.3 KiB
Plaintext

\c 25 \v 1 ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះជាម្ចាស់នៃទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គ ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺអ្វីដែលព្រះអង្គគិតធ្វើតាំងពីមុនមក ដែលល្អគ្រប់លក្ខណ៍ហើយស្មោះត្រង់។ \v 2 ត្បិតព្រះអង្គបានធ្វើឱ្យទីក្រុងរលាយ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គបានធ្វើឱ្យទីក្រុងដែលមានបន្ទាយរឹងមាំក្លាយទៅជាគំនរបាក់បែក ហើយបន្ទាយរបស់សត្រូវក៏លែងមានទៀតដែរ។ \v 3 ដូច្នេះហើយ មនុស្សខ្លាំងពូកែនឹងថ្វាយសិរីល្អដល់ព្រះអង្គ សូម្បីតែទីក្រុងរបស់មនុស្សកាចសាហារក៏ត្រូវខ្លាចព្រះអង្គដែរ។