Pagnarith_km_isa_text_ulb/07/20.txt

3 lines
1.3 KiB
Plaintext

\v 20 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី -
មក​កោរ​សក់ កោរ​រោម​ជើង
និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ ។ \v 21 នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​មួយ និង​ចៀម​ពីរ \v 22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិ‌ភោគ​គ្រប់​គ្នា។